របៀប Save ឯកសារ .Swf

.Swf គឺជាឯកសារដែលមានចលនា (Animation) ដែលភាគច្រើនត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់កម្មវិធី​ Adobe Flash។ .Swf ​ ជា​ពាក្យ​កាត់ដែលមកពីពាក្យ​ថា​ ShockWave Flash។​ ជាទូទៅគេប្រើឯកសារនេះដើម្បីលម្អនិងបង្កើនភាពទាក់ទាញនៅក្នុងវេបសាយរបស់គេ។ ដូច្នេះបើសិនជាយើងត្រូវការរក្សាទុក​ឯក​សារប្រភេទនេះ​ ខ្ញុំសូមណែនាំវិធីងាយមួយដែលអាចឱ្យយើងរក្សាទុក (Save) ប៉ុន្តែរបៀបនេះអាចប្រើបានតែចំពោះលោកអ្នកដែលប្រើប្រាស់ Firefox តែ​ប៉ុណ្ណោះ។

ដំបូងចូលទៅកាន់វេបសាយដែលមានឯកសារ Swf ណាមួយដែលយើងត្រូវការ។​ ឧទាហរណ៍ខ្ញុំចូលទៅកាន់វេបសាយនេះ http://twimg.hastars.com/blog/swf/widget/BW08019.swf

File Swf

នេះគឺជា File Swf ដូច្នេះដើម្បីរក្សាឯកសារនេះយើងត្រូវ ចូលទៅកាន់ Tools> Page Info (សូមមើលរូបខាងក្រោម)

បន្ទាប់មកផ្ទាំ Page Info និងចេញមកដូចខាងក្រោម៖

ផ្ទាំង Page Info

បន្ទាប់មកសូមចុចលើ Tab Media នោះយើងនិងឃើញពាក្យថា Save as ដែលអនុញ្ញាតិឱ្យយើងរក្សាទុកឯកសារនេះបានដោយងាយ!។
បន្ទាប់ពីទាញយកឯកសារប្រភេទនេះ (swf) ហើយមានបញ្ហាក្នុងការបើក សូមទាញយកកម្មវិធីនេះ Swiff Player

អរគុណច្រើនដែលបានចំណាយពេលវេលាចូលមកកាន់ទីនេះ! 😀

Hack ឯកសារដោយប្រើ Google Search

Google គឺជា Search Engine មួយ​ដែល​មាន​សមត្ថភាព​អាច​ឱ្យយើងស្វែងរក​ឯកសារ​គ្រប់​ប្រភេទ​បាន​យ៉ាង​ងាយ​ស្រួ​ល ប៉ុន្តែ​ពេល​ខ្លះ​ក៏​មិន​ប្រាកដ​ថា​ Google អាចស្វែងរកឯកសារដែលយើងត្រូវការបាន១០០%នោះដែរ។  ដូច​នេះ​ខ្ញុំសូម​លើក​យក​គន្លឹះយ៉ាង​តូចមួយ​មកបង្ហាញ​ចែកជូនអ្នក​ភូ​មិ​យើង​​ ប៉ុន្តែនេះ​​គ្រាន់​តែជាគោលបំណងការចែករំលែកចំណេះដឹងប៉ុណ្ណោះ​ 😀 ។

ជាដំបូងចូលទៅកាន់ Google Search បន្ទាប់មកវាយកូដខាងក្រោមបញ្ចូលក្នុង Search Box របស់ Google
?intitle:index.of? +extension+name
-ពាក្យ extension ខាងលើនេះសំដៅដល់ប្រភេទឯកសារ (File Type) ដែលយើងត្រូវការស្វែងរកដូចជា jpg, avi, pdf, mp3 ជាដើម។
ពាក្យ name ខាងលើនេះគឺសំដៅដល់ឈ្មោះឯកសារដែលយើងត្រូវការស្វែងរក។
ឧទាហរណ៍ថាយើត្រូវការបទចំរៀង (mp3) របស់នរណា ម្នាក់គឺយើងត្រូវសរសេរ  ?intitle:index.of? mp3 Jackson បញ្ចូលទៅក្នុង
Search Box របស់ Google បន្ទាប់មកធ្វើការស្វែងរក រួចចុចលើលទ្ធផលណាមួយដែលយើងចង់រើស។

 

 

ក្រៅពី mp3 គឺយើងអាចរកប្រភេទឯកសារផ្សេងៗបានយ៉ាងងាយស្រួលសូមមើលរូបខាងក្រោម៖

ស្វែងរក Ebooks PDF

ស្វែងរក Ebooks PDF

ស្វែងរករូបភាពជា jpg

ស្វែងរករូបភាពជា jpg

ស្វែងរកឯកសារ animation swf

ស្វែងរកឯកសារ animation swf

ការ Hack ខាង​លើ​គឺ​ចូល​ទៅ​ដល់​ Source Directory របស់​វេប​សាយ​គេ​តែ​ម្តង​។ សូម​ចំណាំ​ការ​ Hack ខាង​លើ​នេះគឺ​ Hack ​បាន​តែវេប​​​សាយ​មួយ​ចំនួន​តែ​ប៉ុ​​ណ្ណោះ។ ចុងបញ្ចប់​សូម​​អភ័យ​​ទោស​ចំពោះ​ម្ចាស់​វេបសាយ​ទាំង​អស់​ផង​ ព្រោះការ​ដាក់បង្ហាញ​ខាង​លើ​នេះ​គ្រាន់​តែ​ជា​កា​រ​ចែក​រំ​​លែក​ចំណេះ​​ដឹង​​ប៉ុណ្ណោះ​​ ចំពោះ​អ្នក​ដែល​ប្រើ​ប្រើ​ប្រាស់​យ៉ាងណា​ៗ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​រ៉ូ​វ​ អ្នក​ស្រែ​អត់​ដឹង​ទេ 😀 ។

អរគុណសម្រាប់ការចូលមកអាន! តែកុំអនុវត្តណាប្រយ័ត្នជាប់គុកទាំងអស់គ្នា! 😀

គន្លឹះខ្លីៗរបស់ Google

Googe គឺជាមាស៊ីនសម្រាប់ស្វែងរក (Search Engine) ដែលពេញនិយមជាងគេទាំងអស់នៅលើប្រពន្ធអ៊ីនធើណេត ហើយរាល់អ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតគឺសុទ្ធតែបានស្គាល់ Google យ៉ាងច្បាស់ ព្រោះគេតែងតែទទួលបាននូវអ្វីដែលគេត្រូវការ ដោយការប្រើប្រាស់ Google ដើម្បីជួយក្នុងការស្វែងរក។ ទោះជាយ៉ាងណាកដោយ អ្នកប្រើប្រាស់មួយចំនួន នៅតែជួបបញ្ហា នៅពេលដែលគេ ស្វែងរកនៅអ្វីដែលគេត្រូវការមិនបាន ដូច្នេះអ្នកស្រែសូមលើកយកចំនុចមួយចំនួនមករ៉ាយរ៉ាប់ដូចតទៅ៖

១. របៀបស្វែងរករូប (រូបថតមុខ)

នៅពេលយើងចង់បានរូបនរណាម្នាក់យើងតែងតែវាយឈ្មោះដើម្បីស្វែងរក ប៉ុន្តែលទ្ធផលនៃការស្វែងរកមិនបា្រកដថាចេញមកតាមតម្រូវការនោះទេ
ដូច្នេះដើម្បីឱ្យការស្វែងរករបស់យើងជាក់លាក់ជាងមុន គឺយើងត្រូវបន្ថែមកូដ &imgtype=face ទៅកាន់ Address bar របស់ Browser បន្ទាប់ពីយើងបានដំណើរការស្វែងរក។

លទ្ធផលបន្ទាប់ពីស្វែងរកធម្មតា

លទ្ធផលបន្ទាប់ពីស្វែងរកធម្មតានិងកន្លែងដែលត្រូវបញ្ចូលកូដ

លទ្ធផលបន្ទាប់ពីបានកំណត់កូដ

យើងឃើញថាពាក្យដែលយើងស្វែងរកខាងលើគឺជាពាក្យតែមួ (Abraham Lincoln) ប៉ុន្តែលទ្ធផលគឺខុសគ្នា។

 

២. វបៀបស្វែងរក mp3, Video, Ebooks

Google អាចឱ្យយើងស្វែងរកឯកសារបានស្ទើរតែគ្រប់ប្រភេទដូចជា Mp3, Video, PDF ជាដើម។ ការលួចចូលទៅកាន់ទីតាំងផ្ទាល់របស់វេបសាយដែលអនុញ្ញាតិឱ្យទាញយកដោយសេរីគឺជាវិធី ដែលស្រួលបំផុតក្នុងការទាញយកឯកសារដែលFree។ ឯវិធីដើម្បីស្វែងរកនោះគឺ គ្រាន់តែសរសេកូដខាងក្រោមដាក់ក្នុងប្រអប់ស្វែងរករបស់ Google រួចចុចស្វែងរកជាការស្រេច។ គឺ
-ស្វែងរកឯកសារ Mp3:       -inurl:(htm|html|php) intitle:”index of” +”last modified” +”parent directory” +description +size +(wma|mp3) “Counting Crows”
-ស្វែងរកឯកសារវីដេអូ:       -inurl:(htm|html|php) intitle:”index of” +”last modified” +”parent directory” +description +size +(mpg|wmv) “chapelle”
-ស្វែងរកឯកសារ PDF:        -inurl:(htm|html|php) intitle:”index of” +”last modified” +”parent directory” +description +size +(pdf|doc) “English Grammar”
ចំពោះ “Counting Crows”, “chapelle”, “English Grammar” គឺជាឈ្មោះដែលយើងត្រូវការស្វែងរក មានន័យបើយើងចង់បានអ្វីគឺយើងបញ្ចូលឈ្មោះរបស់នោះ។ ឧទាហរណ៍ខ្ញុំចង់បានបទចំរៀងឈ្មោះ Yesterday Once More ខ្ញុំត្រូវបញ្ចូល
កូដនេះ  -inurl:(htm|html|php) intitle:”index of” +”last modified” +”parent directory” +description +size +(wma|mp3) “Yesterday Once More” ចូលក្នុង Search Box របស់ Gooogle ឯល្ធផលគឺ៖

 ៣.  គន្លឹះផ្សេងៗ (សូមទោសអត់បានប្រែឱ្យទេព្រោះស្ទើរអង់គ្លេស :D)

នេះជាពាក្យគន្លឺះមួយចំនួនទៀតដែលទាក់ទងទៅនិងការស្វែងរកកំរិតខ្ពស់ (Advanced Search)
    *link:URL = lists other pages that link to the URL.  (ឧទាហរណ៍៖ link:www.facebook.com)
    * related:URL = lists other pages that are related to the URL.
    * site:domain.com “search term = restricts search results to the given domain.
    * allinurl:WORDS = shows only pages with all search terms in the url.
    * inurl:WORD = like allinurl: but filters the URL based on the first term only.
    * allintitle:WORD = shows only results with terms in title.
    * intitle:WORD = similar to allintitle, but only for the next word.
    * cache:URL = will show the Google cached version of the URL.
    * info:URL = will show a page containing links to related searches, backlinks, and pages containing the url. This is the same as typing the url into the search box.
    * filetype:SOMEFILETYPE = will restrict searches to that filetype
    * -filetype:SOMEFILETYPE = will remove that file type from the search.
    * site:www.somesite.net “+www.somesite.net” = shows you how many pages of your site are indexed by google
    * allintext: = searches only within text of pages, but not in the links or page title
    * allinlinks: = searches only within links, not text or title
    * WordA OR WordB = search for either the word A or B
    * “Word” OR “Phrase” = search exact word or phrase
    * WordA -WordB = find word A but filter results that include word B
    * WordA +WordB = results much contain both Word A and Word B
    * ~WORD = looks up the word and its synonyms
    * ~WORD -WORD = looks up only the synonyms to the word

អរគុណដែលបានចូលមកអាន! សង្ឃឹមថាអ្វីដែលខ្ញុំបានដាក់បង្ហាញនេះអាចជួយមហាមិត្រទាំងអស់គ្នាបានខ្លះៗ 😀

ណែនាំអំពី RedRose.exe

RedRose.exe ជាកម្មវិធីតូចមួយដែលមានប្រសិទ្ធិភាពយ៉ាងខ្លាំងសម្រាប់ជាជំនួយក្នុងការសម្លាប់មេរោគ។ កម្មវិធីនេះត្រូវបានសរសេរឡើងដោយលោក
គ្រូ ទឹង ស៊ីគង

Red Rose

កម្មវិធីនេះមានលក្ខណៈពិសេស៖
– Enable Registry Editor
– Enable Task Manager
– Enable Command Prompt (cmd)
ភាគច្រើននៃមេរោគកុំព្យូទ័ កាលណាបើឆ្លងចូលក្នុងកុំព្យូទ័ររបស់យើងហើយ វានិងធ្វើរការបិទមុខងារ Task Manger (អ្នកគ្រប់គ្រងដំណើរការ),
Registry Editor (Database ដែលផ្ទុកនូវការកំណត់របស់កុំព្យូទ័រ) និង CMD ដែលជាមុខងារយ៉ាងសំខាន់ក្នុងកុំព្យូទ័រ ដូច្នេះបើជួបបញ្ហាទាំងនេះ
Red Rose អាចជួយយើងបាន៕

ស៊ិន ស៊ីសាមុត VS Elvis Presley

Elvis Presley ជាស្តេចអ្នកចំរៀងជនជាតិអាមេរិក (១៩៣៥-១៩៧៧) ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង យ៉ាងណាមិញបើនិយាយពីអ្នកចំរៀងខ្មែរយើងវិញ គឺមានលោកស៊ិន ស៊ីសាមុត (១៩៣២-១៩៧៦?)ដែលជាស្តេចអ្នកចំរៀងដ៏ល្បីល្បាញបំផុតរបស់ខ្មែរ។ ជួនកាលជនជាតិខ្មែរដែលបានស្គាល់ Elvis Presley បានហៅលោកស៊ីន ស៊ីសាមុតថា “The Elvis of Cambodia” ។ ដូចនេះសូមនាំអារមណ៍អ្នកភូមិយើង ស្តាប់កំសាន្តនូវចំរៀងពីរបទដែលមានលំនាំដូចគ្នា ដែលមានចំណងជើងថា “សែនស្រលាញ់?” របស់លោកតាស៊ិន ស៊ីសាមុត និងបទ Summer Kisses Winter tears របស់ Elvis Presley ស្តាប់កំសាន្តដូចតទៅ៖

របៀបសម្លាប់មេរោគ RECYCLER

ចំពោះមេរោគ RECYCLER នេះមានច្រើនប្រភេទណាស់ ដែលជានិច្ចកាលវាត្រូវបានឆ្លងតាមការប្រើប្រាស់ USB flash ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយ។
ក្នុងទីនេះអ្នកស្រែសូមលើកយកមេរោគ RECYCLER មួយប្រភេទនេះមកបរិយាយដូចតទៅ។

១. មុខមាត់និងលក្ខណៈរបស់មេរោគ RECYCLER

-Name Macromedia Flash Player 7.0
-Size 66 kb or more than
-Version 0.0.0.0
-Product name Shockwave Flash
-Original name SaFlashPlayer.exe

សូមចំណាំថា មេរោគ RECYCLER នេះបានយកឈ្មោះរបស់ Macromedia Flash Player យកមកប្រើដើម្បីបន្លំយើង។ សូមមើលរូប
Recycler Details

ម្យ៉ាងទៀតមេរោគនេះច្រើនតែនៅក្នុង USB Flash និងមាន File មួយចំនួយដែលទាក់ទងជាមួយមេរោគនេះ។ សូមមើលរូប៖

២. ដំណើរការនិងទីតាំងរបស់មេរោគ RECYCLER

មេរោគ RECYCLER មានដំណើរកា (Process) ចំនួនពីរខុសគ្នាគឺ៖
-ចំពោះវីនដូ៧ មានមានដំណើរកា (Process) ឈ្មោះ iexplore.exe (ជួនកាលក៏មានដំណើរការនៅលើវីនដូXPដែរ)
-ចំពោះវីនដូ​ XP មានមានដំណើរកា (Process) ឈ្មោះ Firefox.exe (ជួនកាលក៏មានដំណើរការនៅលើវីនដូ៧ដែរ)

​​​ ចំពោះក្នុង វីនដូ XP ក៏មិនខុសគ្នាដែរគ្រាន់តែដំណើរការរបស់វាជា​ Firefox.exe ទៅវិញ។ យើងអាចយល់បានថា មេរោគនេះគឺខ្លាំងខាងបំភាន់យើង
ព្រោះថា មេរោគនេះបានយកឈ្មោះរបស់ Macromedia Flash មកប្រើ ហើយសូម្បីតែដំណើរការ (Process) របស់វាក៏យកឈ្មោះ Browser មកប្រើដែរ គឺ Process របស់ Internet Explorer (iexplore.exe) និង Mozilla Firefox (firefox.exe) ដូច្នេះចំនុចនេះតោងយើងចងចាំឱ្យបាន
ច្បាស់។ ចំពោះទីតាំងរបស់មេរោគនេះវិញ គឺអត់មានអ្វីដែលពិបាករកនោះទេ បន្ទាប់ពីវាបានឆ្លងចូលក្នុងកុំព្យូទ័រ វាបាចំលងខ្លួនរបស់វាចូលក្នុងទីតាំង
Start up ទាំងក្នុងវីនដូ៧ និងវីនដូ XP ដូចគ្នា៖
-ក្នុងវីនដូ៧ Start –> All Programs –> Startup
-ក្នុងវីនដូ XP Start–>Program files–>Startup

ទីតាំងមេរោគ Recycler នៅពេលឆ្លងរួច

៣. របៀបសម្លាប់មេរោគ RECYCLER
ដំបូងត្រូវបិទដំណើរការ (End Process) របស់វាដែលទូទៅ Iexplore.exe (Process in Windows7) និង​ Firefox.exe (Process in windows XP)។ ចំពោះមេរោគនេះយើងអាចបិទដំណើរការវា ដោយប្រើ Windows Task Manager (Ctrl+Alt+Del) ក៏បាន។
បន្ទាប់ពីបិទដំនើរការរួចរាល់ហើយ គឺត្រូវចូលទៅក្នុង USB Flash (ជាទូទៅមេរោគនេះដំណើរការក្នុង USB Flash) លុប Files ដូចខាងក្រោម៖

ចំណាំថាចំពោះ Files មេរោគក្នុងរូបខាងលើទាំងអស់ហ្នឹងបើយើងមិនបានបិទដំណើរការ (End Process) របស់វាទេ យើងមិនអាចលុបវាបាន
ឡើយ។ ក្រៅពីនេះដូចដែលបានរៀបរាប់ខាងលើហើយ គឺត្រូវចូលទៅលុប File មេរោគមួយទៀតដែលបានចំលងខ្លួនរបស់វាចូលទៅ​ក្នុងទីតាំង
Startup. សូមមើលរូបខាងក្រោម៖

៤. អវសាន្ត
និយាយរួមទៅមេរោគនេះមិនមានអ្វីដែលពិបាកក្នុងការសម្លាប់ដូចមេរោគដ៏ទៃនោះទេ ម្យ៉ាងទៀតក្រៅពីការរៀបរាប់ខាងលើ យើងអាចប្រើ Script Code ដើម្បីសម្លាប់វាក៏បាន ដោយគ្រាន់តែចំលង Script code នេះចូលទៅក្នុង USB Flash រួច Run (ដំណើរការ) វាដោយចុចពីរដងរួចហើយ ចូលទៅទីតាំង Startup ដើម្បីលុប File Virus ដែលវាបានចំលងចូល (ដូចបានរៀបរាប់ខាងលើ)។ អស់យោបល់! 😀 បើមានបញ្ហាសូមដាក់វិចារខាងក្រោម៕

ធ្វើយ៉ាងណានៅពេលដំណើរការ Executable file (*.exe) មិនកើត?

អ្នកប្រើប្រាស់កុំព្យូទ័រទូទៅតែងតែជួបប្រទះនៅបញ្ហាមួយ គឺនៅពេលដែលដំណើរការ (Run) ឯកសារដែលមានកន្ទុយ .exe (Executable file) មិនកើត។ ចំពោះបញ្ហានេះពេលខ្លះ នៅពេលយើងដំណើរការ Executable file ណាមួយគឺវាតម្រូវឱ្យយើង Open with ឬក៏បើកជាមួយកម្មវិធីផ្សេងទៅវិញ។ បញ្ហានេះកើតមានដោយសារមេរោគចូលទៅកែតម្លៃនៅក្នុង Regedit ហើយចំពោះដំណោះស្រាយគឺងាយបំផុត។ បើបងប្អូនជួបបញ្ហានេះសូមអនុវត្តន៍តាមរបៀបខាងក្រោម៖

១-កែឈ្មោះ (Rename) Regedit

-ចូលទៅកាន់ទីតាំងរបស់ Regedit ដូច C:\windows\regedit.exe
-សូមចំណាំថាមុខងាររបស់ Executable file (*.exe) ត្រូវបានបិទ ហើយយើងក៏មិនអាចប្រើប្រាស់ regedit.exe បានដែរ ដូច្នេះតម្រូវឱ្យយើងដូរកន្ទុយ (Rename Extension) របស់ regedit ជាមុនសិន។ ដើម្បី Rename គឺយើងត្រូវចូលទៅកាន់ទីតាំងរបស់ Regedit.exe រួចចុចម៉ៅស្តាំ យកពាក្យ Rename រួចកែពី
regedit.exe ទៅជា regedit.com ជាការស្រេច (សូមចំណាំលោកអ្នកត្រូវតែបង្ហាញកន្ទយ File សិនមុននិងធ្វើរបៀបនេះ Start>Control panel>Folder option>View> ដកធីកលើង Hide extension for know file types)។

២. ចូលកែតម្លៃក្នុង Regedit

បន្ទាប់ពីយើងបានកែឈ្មោះ Regedit.exe ទៅជា Regedit.com ហើយសូមចុចពីរដង (Double Click) លើ Regedit.com បន្ទាប់មកចូលតាមទីតាំងខាងក្រោម៖
-HKEY_CLASS_ROOT\exefile\shell\Open\Command
>សូមចុចពីរដងលើពាក្យដែលនៅខាងស្តាំដៃ (Default) រួកែតំលៃដែលនៅក្នុង Default មកជា %1 % (ភាគរយមួយដកឃ្លាភាគរយ)
រួចបិទ Regedit ហើយសាកល្បង Run *.exe វិញវានិងដំណើរការធម្មតា។
សូមមើលរូបខាងក្រោម៖

លក្ខណៈពិសេស

ចំពោះតម្លៃ %1 % នៅក្នុង Default នេះបើយើងកែទៅជាឈ្មោះកម្មវិធីអ្វីមួយ នៅពេលយើងដំណើរការ *.exe វានិងបើកជាមួយកម្មវិធីនោះ។ ឧទាហរណ៍ថាយើងកែ
ទៅជា Internet Explorer នៅពេលយើងបើកម្មវិធីណាមួយ វានិងទៀមទារឱ្យបើកជាមួយ Internet Explorer ដូច្នេះដើម្បីការពាបញ្ហាខាងលើ សូមកុំសាកល្បងផ្តេសផ្តាសណា៎….។