របៀបសំលាប់មេរោគដោយមិនចាំបាច់ប្រើ Anti-Virus


អ្នកប្រើប្រាស់កុំព្យូទ័រគ្រប់រូបតែងតែប្រើ Anti-Virus ដើម្បីការពារការវាយប្រហារពីមេរោគ តែ Anti-Virus មិនអាចការពារបានទាំងអស់នោះទេ ព្រោះថាការកាលបើមេរោគបានឆ្លងរាលដាលចូលពាសពេញកុំព្យូទ័រហើយនោះ វានឹងសរសេរតម្លៃចូលក្នុង Registry ដែល Anti-Virus មិនអាចចូលលុបបានឡើយ។ សមត្ថភាពរបស់ Anti-Virus បានត្រឹមជួយការពារកុំឱ្យមេរោគឆ្លងចូលតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ អ្នកស្រែ សូមលើកយកចំនេះដឹងតិចតួចពីការសម្លាប់មេរោគដោយមិនប្រើ Anti-Virus ដែលចេះពីគ្រូតាមកបង្ហាញដូចតទៅ៖

I. វីធីបីយ៉ាងដើម្បីសម្លាប់មេរោគ៖
១-បិទដំណើរការ (Process) របស់មេរោគ
២-លុបតំលៃក្នុង Registry ដែលមេរោគបានសរសេរចូល
៣-ស្វែងរក (Search) មេរោគដែលបង្កប់ខ្លួនៅក្នុង Hard Drives

១-បិទដំណើរការ (Process) របស់មេរោគ
នៅពេលដែលមេរោគឆ្លងចូលកុំព្យូទ័រ វាតែងតែមានដំណើរ (Process) ដូច្នេះដើម្បីកំចាត់វាបាន យើងត្រូវតែបិទដំណើរការវាជាមុនសិន។
ដើម្បីបិទដំណើរការគឺយើងត្រូវប្រើ Task Manager ដោយចុចកណ្តុរស្តាំលើ Task Bar រួយកពាក្យ Start Task Manager ឬយើងអាចប្រើ Shortcut Key ដោយចុច Ctrl+Alt+Del នោះផ្ទាំង Task Manager​​ និងចេញមកដូចខាងក្រោម

យើងត្រូវពិនិត្យមើលថាមួយណាជាដំណើរការរបស់មេរោគ រូចចុកណ្តុរស្តាំលើដំណើរការនោះដោយយកពាក្យ End Process។ តែនៅពេលមេរោគឆ្លងវាតែងតែបិទ Task Manager​​ មិនឱ្យប្រើប្រាស់បានគឺនៅពេលយើងចុច Ctrl+Alt+Del ពេលនោះសារមួយនិងលេចចេញមក
មកថា Task Manager has been disabled by your administrator!

ដូច្នេះយើងនៅមានវិធីផ្សេងដើម្បីបិទដំនើរការរបស់មេរោគដូចជា Process Explorer, Cur Process…

Process XP

ចុចទីនេះដើម្បីទាញយក

Cur Process

ចុចទីនេះដើម្បីទាញយក

ក្រៅពីនេះយើងក៏អាចប្រើប្រាស់ Command Prompt (cmd) ដោយចុច Start>Run>cmd នោះ Command Prompt និងចេញដូចខាងក្រោម

រួចហើយសរសេរ tasklist រួចចុច Enter ដើម្បីពិនិត្រមើលដំណើរការ

ដើម្បីបិទដំណើរការ (Process) សូមមើលឧទាហរណ៍ខាងក្រោម៖
C:\>taskkill /f /im ( for ending program or application )
EX: C:\>taskkill /f /im wmplayer.exe
C:\>taskkill /f /im …./im …./im …./im …… ( for ending process a lot of in the same time)
EX: C:\>taskill /f /im wmplayer.exe /im calc.exe /im notepad.exe
-ចំពោះ Command Taskkill នេះគឹប្រើសម្រាប់បិទដំណើរការ
-ចំពោះ /f គឺមានន័យថា Format
-ចំពោះ /im គឺ Image
-ចំពោះ wmplayer.exe គ្រាន់ជាឧទាហរណ៍ប៉ុណ្ណោះ បើ(Process)របស់មេរោគនោះឈ្មោះយ៉ាងម៉េចគឺយើងត្រូវសរសេរយ៉ាងនោះ ដូច្នេះ
គឺតោងឱ្យយើងស្គាល់វា(Process)ទៀត។ ឧទាហរណ៍ថាមេរោគ Global (ផា្កយហោះ) មាន(Process)ចំនួនបីគឺ
-Global.exe
-System.exe
-svchost.exe
ដូច្នេះដើម្បីបិទ(Process)នេះគឺយើងត្រូវសរសេរ៖
taskkill /f /im global.exe /im system.exe /im svchost.exe រួច Enter ជាការស្រេច។សូមើលរូប៖

២-លុបតំលៃក្នុង Registry ដែលមេរោគបានសរសេរចូល
Registry Editor ឬ Regedit គឺជា Database ដែលផ្ទុករាល់ការបញ្ជា, ការកំណត់, និងជម្រើសផ្សេងៗ។ នៅពេលដែលមេរោគវាយលុកវាតែងតែ
ចូលកំណត់តំលៃបិទការបញ្ជាផ្សេងៗដូចជា
-Regedit
-Run
-Desktop
-Task manger
-Command Prompt…..
ហើយការសរសេរកណត់តំលៃរបស់មេរោគវាមានភាពខុសៗគ្នាទៅតាមប្រភេទមេរោគ។ ភាគច្រើនៃមេរោគតែងតែសរសេរតំលៃចូលក្នុងថតពីររបស់
Regedi គឺ៖
-HKEY_CURRENT_USER (គឺជាថតសម្រាប់គ្រប់គ្រង់ USER ដែលយើងកំពុងប្រើប្រាស់)
-HKEY_LOCAL_MACHINE (គឺជាថតសម្រាប់គ្រប់គ្រង់ USER ទាំងអស់នៅក្នុងកុំព្យូទ័រ)

ខ្ញុំនិងរៀបរាប់ឱ្យបានពិស្តារនៅពេលខាងមុខ។

៣-ស្វែងរក (Search) មេរោគដែលបង្កប់ខ្លួនៅក្នុង Hard Drives
នៅពេលដែលយើងបានបិទដំណើរការ (Process) និងលុបតំលៃដែលមេរោគសរសេរចូលរួចរាល់ហើយ មានន័យថាមេរោគនៅមាននៅក្នុងកុំព្យូទ័រ
តែវាគ្មានដំណើរការទៀតទេ ដូចនេះយើងអាចស្វែងរកវា (Search) រួចលុបវាចោលតែម្តង!
សូមពិនិត្យមើលមេរោគមួយចំនួនខាងក្រោម៖

សូមចំណាំថា៖
-ហ្វូលឌើ (Folder) មិនដែលមានកន្ទុយ (Extension) ទេ
-រូបថតទាំងអស់ក៏មិនដែលមានកន្ទុយ .exe ដែរ
-ហើយឯកសារការិយាល័យ (MS word) មិនដែលមានកន្ទុយ .exe ទេ
-សូមមើលក្នុងចំនុចType គឺវាបង្ហាញជាApplication ទាំងអស់ហើយសូមចំណាំថាបើវាជាFolder ត្រង់ចំនុចType នេះគឺវាបង្ហាញថា File Folder
-ចុងក្រោយនេះគឺ Size ជាធម្មតា Folder មិនដែលបង្ហាញ Size ទេ។ ដូច្នេះចំនុចខាងលើនេះបង្ហាញថាវាជាមេរោគយ៉ាងជាក់ច្បាស់ ត្រូវលុបវាចោល។

Advertisements

អំពីម្ចាស់ប្លក Kon Khmer
Not yet

5 Responses to របៀបសំលាប់មេរោគដោយមិនចាំបាច់ប្រើ Anti-Virus

  1. monyrinataro says:

    មេរោគ ទំរាំតែកំចាត់ហើយ ប្រើពេលបីថ្ងៃ ចាំខ្ញុំធ្វើតាមវិធីរបស់លោក។

    • អរគុណដែលបានគាំទ្រ! ខ្ញុំនិងអាប់ឌេតវាបន្ថែមទៀត!

  2. Fidele says:

    Thanks for the info, bro! :mrgreen:

  3. jacky says:

    can you give me some more name of processing virus beside svchost.exe system.exe??

  4. Process របស់មេរោគមានច្រើនណាស់តាមប្រភេទរបស់វា ដូចជាមេរោគ Global.exe មាន Process: Global.exe, System.exe, svchost.exe ឯមេរោគខ្លះមាន Process ច្រើនជាងនេះទៅទៀត ដូច្នេះដើម្បីដឹងមានតែចំណាំទេ ព្រោះមេរោគមានច្រើនពេក។ 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: