ធ្វើយ៉ាងណានៅពេលដំណើរការ Executable file (*.exe) មិនកើត?


អ្នកប្រើប្រាស់កុំព្យូទ័រទូទៅតែងតែជួបប្រទះនៅបញ្ហាមួយ គឺនៅពេលដែលដំណើរការ (Run) ឯកសារដែលមានកន្ទុយ .exe (Executable file) មិនកើត។ ចំពោះបញ្ហានេះពេលខ្លះ នៅពេលយើងដំណើរការ Executable file ណាមួយគឺវាតម្រូវឱ្យយើង Open with ឬក៏បើកជាមួយកម្មវិធីផ្សេងទៅវិញ។ បញ្ហានេះកើតមានដោយសារមេរោគចូលទៅកែតម្លៃនៅក្នុង Regedit ហើយចំពោះដំណោះស្រាយគឺងាយបំផុត។ បើបងប្អូនជួបបញ្ហានេះសូមអនុវត្តន៍តាមរបៀបខាងក្រោម៖

១-កែឈ្មោះ (Rename) Regedit

-ចូលទៅកាន់ទីតាំងរបស់ Regedit ដូច C:\windows\regedit.exe
-សូមចំណាំថាមុខងាររបស់ Executable file (*.exe) ត្រូវបានបិទ ហើយយើងក៏មិនអាចប្រើប្រាស់ regedit.exe បានដែរ ដូច្នេះតម្រូវឱ្យយើងដូរកន្ទុយ (Rename Extension) របស់ regedit ជាមុនសិន។ ដើម្បី Rename គឺយើងត្រូវចូលទៅកាន់ទីតាំងរបស់ Regedit.exe រួចចុចម៉ៅស្តាំ យកពាក្យ Rename រួចកែពី
regedit.exe ទៅជា regedit.com ជាការស្រេច (សូមចំណាំលោកអ្នកត្រូវតែបង្ហាញកន្ទយ File សិនមុននិងធ្វើរបៀបនេះ Start>Control panel>Folder option>View> ដកធីកលើង Hide extension for know file types)។

២. ចូលកែតម្លៃក្នុង Regedit

បន្ទាប់ពីយើងបានកែឈ្មោះ Regedit.exe ទៅជា Regedit.com ហើយសូមចុចពីរដង (Double Click) លើ Regedit.com បន្ទាប់មកចូលតាមទីតាំងខាងក្រោម៖
-HKEY_CLASS_ROOT\exefile\shell\Open\Command
>សូមចុចពីរដងលើពាក្យដែលនៅខាងស្តាំដៃ (Default) រួកែតំលៃដែលនៅក្នុង Default មកជា %1 % (ភាគរយមួយដកឃ្លាភាគរយ)
រួចបិទ Regedit ហើយសាកល្បង Run *.exe វិញវានិងដំណើរការធម្មតា។
សូមមើលរូបខាងក្រោម៖

លក្ខណៈពិសេស

ចំពោះតម្លៃ %1 % នៅក្នុង Default នេះបើយើងកែទៅជាឈ្មោះកម្មវិធីអ្វីមួយ នៅពេលយើងដំណើរការ *.exe វានិងបើកជាមួយកម្មវិធីនោះ។ ឧទាហរណ៍ថាយើងកែ
ទៅជា Internet Explorer នៅពេលយើងបើកម្មវិធីណាមួយ វានិងទៀមទារឱ្យបើកជាមួយ Internet Explorer ដូច្នេះដើម្បីការពាបញ្ហាខាងលើ សូមកុំសាកល្បងផ្តេសផ្តាសណា៎….។

អំពីម្ចាស់ប្លក Kon Khmer
Not yet

6 Responses to ធ្វើយ៉ាងណានៅពេលដំណើរការ Executable file (*.exe) មិនកើត?

  1. Fidele says:

    អរគុណ​ដែល​បាន​ប្រាប់! :mrgreen:

  2. បាទមិនអីទេ! និងសូមអរគុណដែលបានចូលមកលេង! 😀

  3. pheakdeybnp says:

    បើតាមខ្ញុំវិញ គឺធ្វើបែ​បនេះស្រួលជាង ដោយបើ notepad ហើយវាយដូចខាងក្រោម
    (copy ក៏បានដែរ)

    Windows Registry Editor Version 5.00

    [HKEY_CLASSES_ROOT\exefile\shell\open\command]
    @=”\”%1\” %*”

    ហើយsave ជាfile ដោយដូរ​extension ជា *.reg (eg: restore.reg)

  4. pheakdeybnp says:

    រួចចុចពីរដងលើfile restore.reg ទៅនោះយើងអាចបើ File exe វិញបានហើយ

  5. អូ! អរគុណល្បងភក្តី ដែលបានប្រាប់វិធីរិតតែងាយ! 😀

  6. កូដខាងលើម៉េចក៏ខ្ញុំអនុវត្តមិនបានជោគជ័ចឹង? ហេសហេខ្ញុំមានកូដផ្សេងទៀត

    reg add HKCR\exefile\shell\open\command /ve /t reg_EXPAND_SZ /d “””%%1″””” %%*”

ទំលាក់ មួយចំលើយតប ទៅ pheakdeybnp បោះ​បង់​ការ​ឆ្លើយ​តប